Friday, June 28, 2013

ការពារ​មេរោគ​ដែល​ឆ្លង​តាម​រន្ធ USB

បិទ​មុខងារ​ Autoplay របស់ Windows ដើម្បី​កុំអោយ​មេរោគ​ឆ្លងចូល​ដោយ​ស្វ័យប្រវត្ត
-ចុចប៊ូតុង Windows ជាមួយ ប៊ូតុង R (Windows Key + R) ដើម្បី​បើក​កម្មវិធី Run
-វាយពាក្យ gpedit.msc រួច​ចុច OK ។ ចូលទៅ​កាន់​ទីតាំង User Configuration >> Administrative Templates >> Windows Components >> AutoPlay Policies ,
 រួច​ចុច Turn off Autoplay
 (សូម​មើល​រូប​ខាង​ក្រោម)


-ដោយ​កំណត់យក Enabled និងត្រង់ Turn off Autoplay on = All drives រួច​ចុច Apply >> OK 

 (សូម​មើល​រូប​ខាង​ក្រោម)


យក Enabled និង All drives
បិទ​រួច​ហើយ​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត? ត្រូវ​ដំឡើង​កម្មវិធីចាប់​មេ​រោគ Autorun
សូម​ណែនាំ​កម្មវិធីដែរ​គេ​​និយម​ប្រើ​នោះ​គឺ USB Disk Security វា​មាន​មុខងារ​ល្អៗ ងាយ​ប្រើ៖
គ្រាន់តែ​ដំឡើង​ហើយ​អ្វី​ៗ​នឹង​រួចរាល់ មិន​មាន​ការ​កំណត់អី​ទេ។


ពេលដោត​ ឧបករណ៍ USB វានឹង​បង្ហាញ​សារ​បញ្ជាក់ប្រាប់យើង​ថា​មាន​មេរោគ​ឬគ្មាន​មេរោគ។ បើ​វា​ចាប់​បាន​មេរោគ​វានឹង សំអាត់ចោល​ដោយ​ស្វ័យប្រវត្ត។ 
សូមបញ្ជាក់ ​គន្លឹះ​ខាងលើ​មិនអាច​ការពារ​មេរោគ​ដែលឆ្លង​តាម​បណ្តាញ និង Internet បាន​ទេ