រក្សាទុកនូវអត្ថបទដែលមាននៅលើគេហទំព័រ (page) នោះជាពុំខាន។ ជាការពិតណាស់ប្រិយមិត្ត
ក៏អាចធ្វើទៅបានតាមរបៀបផ្សេងៗគ្នា ។
- ខ្ញុំនឹងលើកយកពីវិធីរក្សា Page ក្នុងទម្រង់រូបភាពនៅលើកម្មវិធី Google Chrome។
កុំឱ្យខាតពេល ចាប់ផ្ដើមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
បើក Google Chrome ឡើងមក រួចបន្ថែម Add On ដែលមានឈ្មោះ Screen Capture
(ចំណាំ៖ ប្រើបានតែនៅលើ Google Chrome)។
ដើម្បីបន្ថែម Add On សូមចុចត្រង់នេះ … រួចចុចលើប៊ូតុង ADD TO CHROME -> ADD។

- ក្រោយពីបាន Add On រួចរាល់ហើយនោះ អ្នកនឹងបានឃើញ icon screen capture ដែលមានទីតាំង
ស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំដូចរូបខាងលើ។
- ងាយស្រួល save page ទុកជាឯកសាររូបភាពប្រភេទ (*.png)។ នៅក្នុងនោះមានជម្រើសចំនួន ៤
សម្រាប់ផ្ដិតយកទីតាំងជាក់លាក់ណាមួយ ដែលមានដូចជា៖

- Capture Page Region៖ ថតយកទីតាំងណាដែលអ្នកចង់បាន ដោយបង្ហាញជាស្នាម Select អាចទាញ
យកទំហំ តូចធំតាមតម្រូវការ

- - Capture Visible Content៖ ថតយកតែមួយ Page ដែលអ្នកបើក
- - Capture Whole Page៖ យក Page ទាំងមូល ពីលើរហូតដល់ក្រោមអស់ទិន្នន័យ
- - Capture Screen Region៖ មានលក្ខណៈដូចនឹង Capture Page Region ដែរគឺប្រើ
- សម្រាប់ថតយកទីតាំងណាដែលចង់បាន។
ចំណែកប្រិយមិត្តដែលប្រើ Firefox វិញអាចប្រើតាមកម្មវិធីមួយទៀតដែលមានឈ្មោះថា
Easy Screen Shot។ របៀបប្រើកម្មវិធីនេះស្រដៀងគ្នានឹង Screen Capture ដែលមាននៅលើ
Google Chrome អីចឹងដែរ។ ដំបូងតម្រូវឱ្យអ្នកដំឡើង Add On នៅលើ Firefox ជាមុនសិន។
ចុចទីនេះ ដើម្បីបន្ថែម Add On …
ក្រោយពី Add រួច នោះនឹងឃើញមាន icon មួយស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំដូចរូប៖
ផ្ដិតយក Page ដោយគ្រាន់តែចុចលើ icon ដូចរូបខាងលើ។ ក្រោយពីចុចលើ icon នោះ
ហើយ វានឹងនាំយករូបនោះចូលទៅកែលំអនៅលើកម្មវិធី Paint ភ្លាម។
សាកល្បងម្ដងមើល៍ តើបានផលអត់…