មិនមែនជាគន្លឹះថ្មីអីទេ តែគ្រាន់តែចង់បង្ហាញជូនអ្នកដែលមិនទាន់បានដឹង អំពីរបៀបធ្វើអោយការបើកដំណើរការ Windows មានសន្ទុះលឿន ដោយកំណត់អោយយកល្បឿនគ្រឿងរឹងទាំងអស់ដើម្បីបង្កើនល្បឿននៅពេល Boot។ ជាធម្មតា Windows តែងតែកំណត់អោយកុំព្យូទ័រប្រើតែ Single core (ខួរក្បាលមួយថត) ដើម្បី Boot (ដំណើរការចូលប្រើ)។ បច្ចុប្បន្ននេះ CPU សុទ្ធតែមាន Core ចាប់ពី 2 ឡើងទៅ ដូច្នេះយើងត្រូវយក Core ដែលមានក្នុង CPU និង ទំហំ RAM ទាំងអស់ដើម្បី Boot ចូល Windows អោយអស់សមត្ថភាពពិតរបស់ម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក។ សូមមើលរបៀបកំណត់ល្បឿន Boot ខាងក្រោមនេះ៖
- ចុចប៊ូតុង Start
- វាយពាក្យ msconfig ក្នុងប្រឡោះស្វែងរក រួចចុចលើកម្មវិធីនោះ (សូមមើលរូបខាងក្រោម)
- អ្នកនឹងឃើញផ្ទាំង System Configuration បើកឡើង
Boot >> Advanced >> options...
- ចុចលើផ្ទាំង Boot >> Advanced
- ធីកលើ Number of processros : រួចជ្រើសយកចំនួន Core ទាំងអស់របស់ CPU ។
- ធីកលើ Maximum memory : វាយទំហំធំបង្អស់របស់ RAM ។
- ចុចប៊ូតុង OK (ដើម្បីចង់ចាំការកំណត់) ជាការស្រេច។
ឃើញថាបន្ទាប់ពីកំណត់បើក Core ទាំងអស់ និង RAM រួចមក ការ Boot មានសន្ទុះលឿនជាងមុន ព្រោះលោកអ្នកបានអោយ Windows ប្រើល្បឿន Hardware ទាំងអស់ដែលមានទាំងប៉ុន្មាន យកមកដំណើរការបើក Windows អោយបានលឿន៕