គេឃើញមានដោយកម្មវិធីមួយចំនួនតូចតែប៉ុណ្ណោះ ដែរមានមុខងារត្រួតពិនិត្យអក្សរខ្មែរ ។ ក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំត្រូវតែសរសេរអក្សរខ្មែរអោយបានត្រឹមត្រូវ កាត់បន្ថតការសរសេរខុសអោយបានច្រើន។ ដូច្នេះនាំគ្នាធ្វើអោយ Firefox មានកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរទាំងអស់គ្នាដោយ -ត្រូវបញ្ចូល Add-on របស់ Firefox (Add-on គឺជាកូនកម្មវិធីភ្ជាប់បន្ថែមដើម្បីអោយ Firefox មានសមត្ថភាពតាមសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់)
Add-on ត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ របស់ Firefox មាន 2 គឺ៖

- Khmer SBBIC Spelling Checker
-បង្កើតដោយ : សមាគមសៀវភៅឈានមុខនៅកម្ពុជា ហៅកាត់ SBBIC

- Khmer Spellchecker
- បង្កើតដោយ : លោក ទឹម បឿន (Tim Boeun)
អ្នកអាចជ្រើសរើសប្រើមួយណាក៏បានដែរ តែមិនត្រូវប្រើទាំងពីរនោះទេ ចំណែកខ្ញុំប្រើ SBBIC ។