Friday, June 28, 2013

បិទ​មិន​អោយ​បង្ហាញ រូប​ភាព និង Flash នៅលើ Firefox

ពេល​បើក​ទំព័រ​វេបសាយ​ដែល​មាន​ដាក់​រូបភាព និង ចលនា Flash ច្រើន​ធ្វើ​អោយ​ការ​បើក​មើល​មាន​សភាព យឺតៗ និង ស៊ី​ទំហំ Internet ច្រើន​ជា​ហេតុ​បណ្តាល​អោយ​ខាត​ពេល​វេលា​និង​ខាត​ថវិកា អ្នក​ប្រើ​ Internet នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើនកំពុង​តែ​ប្រើ Internet ដែលមាន​ល្បឿនយឺត និង​មាន​ដែន​កំណត់ ដោយ​ប្រើ​ជាកញ្ចប់ 5$=1GBទៅ2GB ក្នុង​មួយ​ខែ ឃើញ​ថា​ត្បឹតត្បៀត​ណាស់។
ដូច្នេះ​ដើម្បី​ជួយ​សន្សំពេល​បើក​មើល និង សន្សំ​ Mb ក្នុង​ការ​ប្រើ​ប្រាស់​នោះ ខ្ញុំសូម​ជូន​គន្លឹះ​មួយ​នេះ​ចែក​គ្នា​អនុវត្តន៍។គន្លឹះ​មួយ​នេះ​គឹ​រាំខ្ទប់​ការ Load ឯកសារ​​រូប​ភាព និង ឯកសារ​ Flash 
ធ្វើ​អោយ​កម្មវិធី Browser បើក​បាន​លឿន និង​ស៊ី​ទំហំ​តិច។
- ត្រូវ​បញ្ចូល​កម្មវិធី Add-on របស់​ Firefox មួយ​ដែរ​មាន​ឈ្មោះ​ថា Image and Flash Blocker
- បន្ទាប់​ពិ​បញ្ចូល​រួចរាល់អស់​ហើយ ម៉ៅ​ស្ដាំ​លើ​ផ្ទៃ​ទំនេ​ររើស​យក​
(សូម​មើលរូប​ខាង​ក្រោម)

ពន្យល់​អំពី Image and Flash Blocker៖
-Image on, Flash on = ​បង្ហាញ​រូបភាព និង ​បង្ហាញ​ឯកសារ Flash
-Image off, Flash on = មិន​បង្ហាញ​រូបភាព តែ បង្ហាញ​ឯកសារ Flash
-Image on, Flash off = បង្ហាញ​រូបភាព តែ មិន​បង្ហាញ​ឯកសារ Flash
-Image off, Flash off = មិន​បង្ហាញ​រូបភាព និង មិន​បង្ហាញ​ឯកសារ Flash (គឺ​បិទ​ទាំង​អស់)