កម្មវិធីចាក់ចំរៀងនេះវាមិនមែនប្រើបានតែនៅក្នុង Blogger នោះទេតែវាអាចប្រើជាមួយនឹង blog ផ្សេងៗទៀតដូចជា Tumbl ជាដើម។
លក្ខណៈពិសេសរបស់ SCM Music Player- Continous Playback Cross Pages : កម្មវិធីចាក់ចំរៀងនេះបង្ហាញនៅ Top Navigation Bar ដូចនេះទោះយើងប្តូរទៅទំព័រផ្សេងវានៅតែលេងចំរៀងដដែល។
- Full Featured Control : មានពេញលក្ខណៈដូចជា លេង, ឈប់, បន្ទាប់, ថយក្រោយ, ខា, លេងសារឡើងវិញជាដើម។
- Custom Skins : មានរូបរាងជាច្រើនសម្រាប់ជ្រើសរើស និង ក៏អាចរចនាដោយខ្លួនឯងជាមួយនឹង CSS ក៏បាន។
- Dynamic Playlist : យើងអាចបង្កើត Playlist ដោយយកចំរៀងមកពី Mp3 file, SoundCloud, Youtube។
- Flexible UI : អាចកំណត់ឲ្យវានៅខាងលើបំផុតនៃគេហទំព័រ ឬ ខាងក្រោមជាដើម។
- ងាយស្រួលក្នុងការតំលើង។
ខាងក្រោមនេះ គឺជាជំហ៊ាន សម្រាប់ដាក់ Music Player នៅក្នុង Blogger
១. ចូលទៅកាន់គេហទំព័រ SCM Music Player និង ជ្រើសរើសរូបរាង Player ណាមួយដែលយើងពេញចិត្ត រួចចុចលើប៊ូតុង Next

ក្នុងការបង្កើតនេះខ្ញុំសូមជ្រើសយកជំរើសទី១ គឺ ប្រើ MP3 link។
យើងគ្រាន់តែបំពេញចំណងជើងនិង Mp3 link ច្រើនតិចទៅតាមដែលយើងចង់បាន
ដូចរូបខាងក្រោម
ចំពោះ Mp3 link គឺជា link ផ្ទាល់របស់ mp3 ដែលមានទំរង់ http://www.exame.com/.../song.mp3 ហើយយើងអាចយក Link របស់ Mp3 តាមគេហទំព័រចំរៀងណាមួយនិងចាប់ Link វាតាមរយៈ IDM។
៣. ដំណាក់កាលចុងក្រោយគឺយើងអាចកំណត់ដូចជាការលេងនិងរូបរាងរបស់ Player របស់យើង។
បន្ទាប់មកទៀតចុចលើប៊ុតុង Done រួចចំលងកូដ Player របស់យើងទុក
៤. បើកប្លុករួចបង្កើត widget HTML/JavaScript រួច past កូដនៅក្នុងនេះរួច Save

៣. ដំណាក់កាលចុងក្រោយគឺយើងអាចកំណត់ដូចជាការលេងនិងរូបរាងរបស់ Player របស់យើង។


ជាការស្រេច។
ចំពោះ widget ដែលយើងបង្កើតមុននេះយើងអាចដាក់នៅទីតាំងណាក៏បានហើយលទ្ធផលនឹងចេញដូចរូបខាងក្រោម។
ចំពោះ widget ដែលយើងបង្កើតមុននេះយើងអាចដាក់នៅទីតាំងណាក៏បានហើយលទ្ធផលនឹងចេញដូចរូបខាងក្រោម។
