Friday, June 28, 2013

គន្លឹះក្នុងការដោះ Website ដែលបាន Block ជាមួយ Firefox Add-ons

       ជាធម្មតានៅតាមសាលារៀន រឺកន្លែងធ្វើការមួយចំនួនតែងតែធ្វើការ Block នូវ Website
មួយចំនួនដូចជា  Facebook  រឺ  Youtubeជាដើម។  ដូច្នេះខ្ញុំសូមលើកយកគន្លឹះក្នុងការដោះ
Website  ដែលបាន   Block   ជាមួយ   Firefox Add-ons    ដោយមិនចាំបាច់ត្រូវការ  កម្មវិធី
បន្ថែមនោះឡើយ។   ជាដំបូងអ្នកត្រូវអនុវត្តន៍តាមជំហានដូចខាងក្រោម៖

ជំហានទី ១៖

បើកដំណើរការកម្មវិធី Firefox បន្ទាប់មកចូលទៅកាន់ Tool -> Add-ons

ជំហានទី ២៖

វាយពាក្យ anony នៅក្នុងប្រអប់ Search ហើយធ្វើការស្វែងរក បន្ទាប់មកអ្នកនឹងឃើញ Add-ons
មួយដូចខាងក្រោម៖


ជំហានទី ៣៖

ចុចទៅលើប៊ូតុង Install បន្ទាប់មកវានឹងធ្វើការតំឡើងនូវ Add-ons នេះ។ 
បន្ទាប់ពីតំឡើងរួចវានឹងទាមទារឲ្យយើងធ្វើការ Restart Browser មួយជាការស្រេច។