Friday, June 28, 2013

របៀប​ដក​​ផ្ទាំង Metro UI ចេញនៅលើ Windows 8

Windows 8 គឺ​មាន​លក្ខណៈ ពិសេសៗ​ច្រើន​ណាស់​ដែល​ជាហេតុ​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់​អោយ​មក​ចាប់អារម្មណ៍​វា​ខ្លាំង​សម្បើម​ណាស់ អ្នកណា​ក៏​ទន្ទឹង​រង់ចាំ Windows 8 ដែរ គឺ​អោយ​តែ​ចេញ​ Full ភ្លាម​គឺ​យក​មក​ដាក់​ក្នុង​កុំព្យូទ័រ​ភ្លែត។


​ផ្ទាំង Metro UI របស់ Windows 8



បន្ទាប់​ពី​ដឹង​លក្ខណៈ​ពិសេសៗ​​​របស់ Windows 8 ខ្លះៗ​ហើយ​ខ្ញុំ​សូម​ចូល​ដល់​ប្រធាន​បទ​របស់​យើង​វិញ​នោះ​គឺ របៀប​ដក​ចេញ​ផ្ទាំង Metro UI របស់ Windows 8 ដើម្បី​ចំណេញ Internet និង​ម៉្យាង​ទៀតមិន​ចង់​ប្រើ​តែ​ម្ដង សូមមើល​តាមជំហាន​ខាង​ក្រោមនេះ៖
-ចុច​ប៊ូតុង Key Win + R. ដើម្បី​បើក​ផ្ទាំង​កម្មវិធី Run
-វាយ​ពាក្យ​ REGEDIT ក្នុងប្រអប់ dialog ​របស់ Run


-ចូល​ទៅ​មាន​ទីតាំង​ដូច​ខាង​ក្រោម​នេះ៖
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
-ចុច​លើ RPEnabled ចំនួន​ពីរ​ដងផ្ទួនៗ


-ដាក់តម្លៃ 0​ (សូន្យ) ក្នុង​ប្រអប់ Value data រួច​ចុច OK
-Logoff and logon ម្ដង​ទៀត​ជា​ការ​ស្រេច

ឥឡូវផ្ទាំង Metro UI បាន​បាត់​ហើយ Windows 8 មើល​ទៅ​ដូច​ជា Windows 7 វិញ​.

ចំណាំ៖ ដើម្បី​បើក Metro UI ត្រលប់​មក​វិញ​គឺ​ត្រូវ ដាក់​តម្លៃ 1 (មួយ) ជំនួស​អោយ​លេខ 0 (សូន្យ) ក្នុង​ប្រអប់Value data របស់ RPEnabled វិញ៕