Android គឺជាប្រព័ន្ធដំណើរការដែល Google ទិញយកមកអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ គេអាចប្រើប្រាស់ Khmer Unicode បានមួយចំនួននៅលើប្រព័ន្ធដំណើរការរបស់ទូរស័ព្ទមួយនេះ។ ភាពល្បីល្បាញខាងមានការអភិវឌ្ឍន៍លឿនជាងគេក្នុងចំណោម OS របស់ទូរស័ព្ទ បានធ្វើអោយ Android ទទួលចំណាត់ថ្នាក់លើគេក្នុងតារាង OS ទូរស័ព្ទ តែវាស្ថិតក្នុងជំហានធម្មតាតែប៉ុណ្ណោះ ព្រោះនៅឆ្នាំខាងមុខនេះ ទូរស័ព្ទនឹងងាកមកប្រើ Windows 8 ដែលងាយស្រួលដូចយើងប្រើការនៅលើ Desktop ដែរ។
អំបាញ់មិញគ្រាន់តែជាឆ្អឹងរឿងតែប៉ុណ្ណោះ ឥឡូវចូលដល់សាច់វិញ ខ្ញុំសូមលើកយកកម្មវិធី PC Suites សម្រាប់ប្រើជាមួយទូរស័ព្ទដែលដំណើរការជាមួយ Android ចំនួន 10 មកបង្ហាញជូនដូចខាងក្រោមនេះ៖ (សូមចុចឈ្មោះដើម្បីចូលទៅរកទាញយកកម្មវិធី បញ្ជាក់មានកម្មវិធីខ្លះគិតលុយ)