ថ្វីត្បិតតែកម្មវិធី Browser និង Windows អួតខ្លួនថាបានបង្កើនសុវត្ថិភាពនៅរាល់ពេលចេញកំណែថ្មីក៏ដោយក៏ការឆ្លងមេរោគតាមរយៈការចុចលើតំណភ្ជាប់ (Link) ដែលយើងមិនស្គាល់នៅតែមានចំនួនខ្ពស់ដដែល។ មានអ្នកប្រើ Internet ជាច្រើនធ្លាប់បានស្គាល់រសជាតិឆ្លងមេរោគតាមរយៈការចុច link ផ្សេងៗ ដូចនេះបើសិនលោកអ្នកមានការសង្ស័យទៅលើតំណភ្ជាប់ដែលលោកអ្នកចង់ចុចចូលមើលនោះ សូមអនុត្តន៍តាមវិធីខាងក្រោមនេះ៖
- Copy តំណភ្ជាប់ណាដែលអ្នកសង្ស័យទុកសិន
- ចូលទៅគេហទំព័រ
www.urlvoid.com
- Paste ចូលក្នុងប្រលោះ រួចចុចប៊ូតុង Submit ដើម្បីដឹងលទ្ធផល។
ដាក់បញ្ចូល link
លទ្ធផលត្រង់កន្លែង Blacklist Status